(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម បានចេញសេចក្តីសម្រេចដាក់ឱ្យដំណើរការឡើងវិញអគារ A នៃក្រុមហ៊ុន «ដាតាន់អ៉ិនដាសស្ម្រៀល ឯ.ក» ស្ថិតនៅភូមិតាមរាម ឃុំព្រៃឈរ ស្រុកព្រៃឈរ ចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនានេះ។

ជាមួយគ្នានឹងការអនុញ្ញាតឱ្យបើកដំណើរឡើងវិញនេះដែរ អាជ្ញាធរខេត្តកំពង់ចាម បានបានណែនាំឱ្យម្ចាស់ក្រុមហ៊ុន «ដាតាន់អ៉ិនដាសស្ម្រៀល ឯ.ក» ត្រូវរៀបចំសង្វាក់ផលិតកម្ម របស់កម្មករ កម្មការិនី គឺត្រូវធ្វើការប្តូរវេនកម្មករ កម្មការិនី និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖