(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,១២៣,៩១៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨០,៧៤៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨៤៣,៦១២នាក់ (ស្លាប់ ៥១,២៩៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,២៥៥,៣៣៧នាក់ (ស្លាប់ ២១,៥៣៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦០៣,១២២នាក់ (ស្លាប់ ៣,១៨២នាក់)
* ថៃ ឆ្លងចំនួន ១៧១,៩៧៩នាក់ (ស្លាប់ ១,១៧៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៤,១៥៧នាក់ (ស្លាប់ ៣,២២១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,១៥៨នាក់ (ស្លាប់ ៣៣នាក់)
* កម្ពុជា ឆ្លងចំនួន ៣៣,០៧៥នាក់ (ស្លាប់ ២៤២នាក់)
* វៀតណាម ឆ្លងចំនួន ៨,២៨៧នាក់ (ស្លាប់ ៥១នាក់)
* ទ្បាវ ឆ្លងចំនួន ១,៩៤៣នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៤នាក់ (ស្លាប់ ៣នាក់)៕