(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដចំនួន១៩ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលមាននៅក្នុងស្រុកក្រុងចំនួន១០។

មូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដែលរកឃើញអ្នកវិជ្ជមានកូវីដនោះរួមមាន៖

១-ក្រុងព្រៃវែង ចំនួន៣នាក់
២-ស្រុកព្រះស្ដេច ចំនួន២៩នាក់
៣-ស្រុកបាភ្នំ ចំនួន១០នាក់
៤-ស្រុកពោធិ៍រៀង ចំនួន១នាក់
៥-ស្រុកស្វាយអន្ទរ ចំនួន៣នាក់
៦-ស្រុកមេសាង ចំនួន២នាក់
៧-ស្រុកពាមរក៍ ចំនួន៣នាក់
៨-ស្រុកពាមជរ ចំនួន២នាក់
៩-ស្រុកកំពង់ត្របែក ចំនួន១នាក់
១០-ស្រុកកំចាយមារ ចំនួន១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។ ជាមួយគ្នានេះ វិធានការ «៣ការពារ៖ ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ, លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល, រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល, កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា»៕