(កណ្ដាល)៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានចេញសេចក្ដីសម្រេចបន្ដអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ដ្រភូមិព្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ និងត្រូវកំណត់ជា «តំបន់ក្រហម» និង «តំបន់លឿង» សម្រាប់រយៈពេល៧ថ្ងៃបន្ដទៀត រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់អំពី «តំបន់ក្រហម» និង «តំបន់លឿង» ដូចខាងក្រោម៖
* «តំបន់ក្រហម» ៖ បរិវេណក្រុមហ៊ុនហ្គ្រេនត្រាហ្គន ក្នុងភូមិសាស្ដ្រភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំ
* «តំបន់លឿង» ៖ ភូមិសាស្ដ្រភូមិជ្រៃធំ នៃឃុំសំពៅពូន លើកលែងបរិវេណក្រុមហ៊ុន ហ្គ្រេនត្រាហ្គន ដែលត្រូវបានកំណត់ជា «តំបន់លឿង»។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល៖