(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន០៨នាក់ថ្មីបន្ថែមទៀត ដោយការធ្វើតេស្តរហ័ស (Rapid Test) ស្លាប់១នាក់ និងជាសះស្បើយ ចំនួន៤នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានយប់ថ្ងៃទី៤ ខែមិថុនានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ដែលស្លាប់ឈ្មោះ រស់ ភី ភេទស្រី មានស្រុកំណើតនៅភូមិព្រែកភ្នីស ឃុំព្រែកភ្នើស ស្រុកមេសាង ខេត្តព្រៃវែង និងមកស្នាក់នៅផ្ទះភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ២៩០នាក់ ស្រី១៦៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន ១២០នាក់ ស្រី ៥៩នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ១៦៩នាក់ ស្រី ១០៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោងមណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក។
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឱ្យបានត្រឹមត្រូវ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ៖