(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣ករណីថ្មីបន្ថែមទៀត ដែលធ្វើដំណើរមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា។
ជាមួយគ្នានេះ រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានបានប្រកាសស្តីពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ចំនួន៦នាក់ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣ ខែមិថុនានេះ។
យោងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត, គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦២ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៦០ករណី និងករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន ២ករណី បានព្យាបាលជាសះស្បើយចំនួន ២២ករណី កំពុងសម្រាកព្យាបាលចំនួន ៤០ករណីទៀត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖