(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវីរីជីស តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាយ៉ាងសកម្មជូនដល់គោលដៅត្រួតពិនិត្យចរាចរណ៍ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងនគរបាល ដែលកំពុងសម្រួលចរាចរណ៍យ៉ាងហត់នឿយ។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវីរីជីស មានប្រសាសន៍ថា៖ «យុទ្ធនាការ «ទឹកចិត្តកម្ពុជា» គឺធ្វើឡើងដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋយើង តាមរយៈការឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ដល់កងកម្លាំងនគរបាល ដែលការពារសន្តិសុខ និងរបៀបរៀបរយសង្គម ដោយមិនខ្លាចនឿយហត់»។
ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន១៩៤០កេស ជូនដល់គោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន១៩៤។ នេះគឺជាការបរិច្ចាគ ប្រចាំខែ ដែលបានចាប់ផ្តើមកាលពីខែមីនា ហើយនឹងបន្តរហូតដល់ខែធ្នូ ឆ្នាំ២០២១។
គួរបញ្ជាក់ថា ក្រៅពីនគរបាលចរាចរណ៍ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក៏បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈប្រមាណជិត២ម៉ឺនកេស ជូនស្ថាប័នផ្សេងៗផងដែរ៕