(រតនគិរី)៖ រដ្ឋបាលខេត្ដរតនគិរី នៅល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សម្នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩។

សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តរតនគិរី ឲ្យដឹងថា អ្នកទើបរកឃើញកើតជំងឺកូវីដ១៩នេះ ឈ្មោះ យុស តុច អាយុ២៨ឆ្នាំ រស់នៅភូមិតងក្រពូ ឃុំអូរជុំ ស្រុកអូរជុំ ដែលទើបមកពីដំណើរមកពីរាជធានីភ្នំពេញ។

រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ៕