(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាជាច្រើនរូប បានរៃអង្គាសប្រាក់បានជាង ២ពាន់ដុល្លារ ជួយឧបត្ថម្ភដល់និស្សិតខ្មែរកំពុងសិក្សានៅប្រទេសចិនម្នាក់ ដែលកំពុងកើតជំងឺមហារីកគ្រាប់ឈាម និងត្រូវការថវិកាជាច្រើន ដើម្បី ព្យាបាល។
ថវិកាជាង ២ពាន់ដុល្លារនេះ ត្រូវបានរៃអង្គាជូននិស្សិតរងគ្រោះ ក្នុងពេលជួបជុំអាហារសាមគ្គី រវាងលោក ហ៊ុន ម៉ាណែត និងក្រុមយុវ ជនគណបក្សប្រជាជនកម្ពុជា ជាមួយនិស្សិតអាហារូបករណ៍នៅប្រទេសចិននាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ។ សូមបញ្ជាក់ ថា លោក ហ៊ុន ម៉ាណែត និងយុវជនគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន។
សូមបញ្ជាក់ផងដែរថា និស្សិត ដែលកើតជំងឺមហារីកគ្រាប់ឈាមនេះ មានឈ្មោះ គីម ម៉េងហួរ អាយុ ២៤ឆ្នាំ។ គីម ម៉េងហួរ បានជាប់ អាហារូបករណ៍ខេត្តយូណាន ប្រទេសចិន កាលពីឆ្នាំ២០១៤ ហើយបច្ចុប្បន្នកំពុងសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យា សាស្ត្រ នៃទីក្រុងគុនមីញ ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។
បើតាមគ្រូពេទ្យ បានឲ្យដឹងថា គីម ម៉េងហួរ មានជំងឺខ្វះគោលិការឈាមក្រហម ដោយសារពាង្គកាយរបស់គាត់ មិនអាចផលិតគោលិ កាឈាមក្រហម ដោយខ្លួនឯងបាន គឺត្រូវការបញ្ចូលគោលិកាឈាមក្រហម ខណៈគោលិកាឈាមក្រហមរបស់គាត់ធ្លាក់ចុះនៅសល់ តែ ៣០%ប៉ុណ្ណោះ។ ជាងនេះទៀត ក្រលៀនទាំងពីររបស់គាត់ មិនអាចដំណើរការនោះទេ ទាមទារឲ្យប្រើម៉ាស៊ីន ដើម្បីលាងឈាម រាល់ថ្ងៃ ដែលមកទល់ពេលនេះមានរយៈពេល ០៩ថ្ងៃហើយ៕