(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់លីអូបៀរ នឹងបន្ដនៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីបញ្ចប់ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦។
ការប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់លីអូបៀរ ឆ្នាំ២០១៦ បានចាប់ផ្ដើមកាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ខែមីនាឆ្នាំ២០១៦ នៅមណ្ឌលព្រះសីហនុ។
ការប្រកួតនៅខេត្ដព្រះសីហនុ ជាលទ្ធផលក៏បានរកឃើញក្រុមដែលទទួលជ័យជំនះ គឺក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ (អាវពណ៌ខៀវ) ដែលឈ្នះលើក្រុម Aqau Family Resort (អាវពណ៌ក្រហម) ៣-០ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយក្រុមទាំងពីរនេះនឹងមកចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងភ្នំពេញ ក្នុងខែមិថុនាខាងមុខ នេះដើម្បីលើកពាន Leo Cup National Volleyball 2016។
គួរបញ្ជាក់ថា កម្មវិធីប្រកួត បន្ទាប់នឹងចាប់ផ្តើមនូវថ្ងៃទី២២ ដល់ ២៧ ខែមីនា នៅទីរួមខេត្តកំពង់ចាម ទីតាំងសាលាខេត្តកំពង់ចាមផ្ទាល់តែម្ដង។ ដូច្នេះ សូមចូលរួមទស្សនាឲ្យច្រើនកុះករទាំងអស់គ្នា ដើម្បីលើកស្ទួយវិស័យកីឡាកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.leocupvolleyball.com/