(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចដាក់អគារស្នាក់នៅរួម ស៉ិនហ័ងឡឹក ជាកន្លែងធ្វើចត្តាឡីស័ក, ជាកន្លែងព្យាបាលអ្នកកើតជំងឺកូវីដ១៩ និងជាកន្លេងធ្វើចត្តាឡីស័កបន្ដចំពោះអ្នកដែលបានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផលតេស្ដអវិជ្ជមានជំងឺកូវីដ១៩ ចំនួន២លើក។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អគារស្នាក់នៅរួម ស៉ីនហ័ងឡឹក នេះមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដព្រះសីហនុ៖