(តាកែវ)៖ អាជ្ញាធរស្រុកកោះអណ្តែត ខេត្តតាកែវ បានរកឃើញ និងបង្ហាញអត្តសញ្ញាណ មន្រ្តីគយប្រចាំការនៅច្រកកំពង់អំពិល ចំនួន២នាក់ រួមនឹងកម្មករគយម្នាក់ បានឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលស្រុកកោះអណ្ដែត ផ្ញើជូនអភិបាលខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ។
រដ្ឋបាលស្រុកកោះអណ្តែត បានបញ្ជាក់ថា «អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៣នាក់នេះ បានជាប់ពាក់ព័ន្ធនឹងឈ្មោះ ឡាយ សុគន្ធ ភេទប្រុស ជាមន្ត្រីគយ នៅស្នាក់ការកំពង់អំពិល មានវិជ្ជមានកូវីដ១៩ ហើយនារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ មន្ត្រីគយ និងអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺខាងលើ បានមកយកសំណាកនៅមន្ទីរពេទ្យបង្អែកកោះអណ្តែត ជាលទ្ធផលរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
ទី១៖ ឈ្មោះ ប្រាក់ ចន្ថា ភេទប្រុស អាយុ ៤៨ឆ្នាំ ជាមន្ត្រីគយស្នាក់ការក្រសាំងឯម
ទី២៖ ឈ្មោះ ឡេង ឡែន ភេទប្រុស អាយុ ៤០ឆ្នាំ ជាកម្មករគយ ស្នាក់ការក្រសាំងឯម
និងទី៣៖ ឈ្មោះ ស្រេង រតនា ភេទប្រុស អាយុ ២៨ឆ្នាំ ជាមន្ត្រីគយស្នាក់ការកំពង់អំពិល»។
បើតាមលិខិតរបស់រដ្ឋបាលស្រុកបានញ្ជាក់ថា ឈ្មោះ ប្រាក់ ចន្ថា និង ឈ្មោះ ឡេង ឡែន តែងតែចេញចូលផឹកកាហ្វេ នៅផ្ទះឈ្មោះ លី អឿន ក្បែរស្នាក់ការគយក្រសាំងឯម ឃុំរមេញ។ ក្រុមការងារស្រុក ឃុំ បានបន្តស្រាវជ្រាវ រកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាលទ្ធផល៖
*អ្នកប៉ះពាល់ផ្ទាល់សរុបចំនួន ១៦នាក់ ស្រី ២នាក់
*អ្នកប៉ះពាល់ប្រយោលសរុបចំនួន ០៧នាក់ ស្រី១នាក់ និងបានហ៊ុមព័ទ្ធផ្ទះលក់កាហ្វេចំនួន ១ខ្នង និងស្នាក់ការគយក្រសាំងឯម ចំនួន១កន្លែងផងដែរ។
ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋបាលស្រុកកោះអណ្តែត៖