(ពោធិ៍សាត់)៖ សាលាខេត្តពោធិ៍សាត់ បានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីតាមដានបញ្ហាប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន នៅលើទំព័រ Facebook Page សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នេះបើតតាមសេចក្តីសម្រេច របស់សាលាខេត្ត។
ក្រុមការងារនេះ ដឹកនាំដោយ លោកស្រី ជុក សុផានី អភិបាលរងខេត្ត ដោយមានសមាសភាព៥រូប ដូចខាងក្រោម ៖
១-លោកស្រី ជុក សុផានី អភិបាលរងខេត្ត ប្រធាន
២-លោក ធាង ផេង នាយករងរដ្ឋបាល អនុប្រធាន
៣-លោក ង៉ែត សីលា នាយរងទីចាត់ការរដ្ឋបាល សមាជិក
៤-លោក ឃុត ឧសភា អនុប្រធានការិយាល័យគណនេយ្យ សមាជិក
៥-លោក សោម ជាទី អនុប្រធានការិយាល័យកសាងសមត្ថភាព សមាជិក និងជាលេខា ។
សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតណែនាំ ដោយបញ្ជាឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើតក្រុមការងារ Facebook និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ នៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តី ឱ្យទាន់ពេលវេលា ៕
សាលាខេត្តពោធិ៍សាត់ បង្កើតក្រុមការងារតាមដាន Facebook Page នាយករដ្ឋមន្ត្រី