(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,០៩៧,០៣២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨០,២៣៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨៣៧,១២៦នាក់ (ស្លាប់ ៥១,០៩៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,២៤៧,៨៩៩នាក់ (ស្លាប់ ២១,៣៥៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥៩៥,៣៧៤នាក់ (ស្លាប់ ៣,០៩៦នាក់)
* ថៃ ឆ្លងចំនួន ១៦៩,៣៤៨នាក់ (ស្លាប់ ១,១៤៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,៩៤៥នាក់ (ស្លាប់ ៣,២២១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,១៤៥នាក់ (ស្លាប់ ៣៣នាក់)
* កម្ពុជា ឆ្លងចំនួន ៣១,១៨៩នាក់ (ស្លាប់ ២៣៦នាក់)
* វៀតណាម ឆ្លងចំនួន ៨,០៦៣នាក់ (ស្លាប់ ៤៩នាក់)
* ទ្បាវ ឆ្លងចំនួន ១៩៤៣នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៤នាក់ (ស្លាប់ ៣នាក់)៕