(ភ្នំពេញ)៖ យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្តរសក្តិដល់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន៤១រូប ចាប់ពីថ្នាក់ឧត្តមសេនីយ៍ត្រី ដល់ឧត្តមសេនីយ៍ទោ (ផ្កាយ១ រហូតដល់ផ្កាយ៣) នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព Fresh News ទើបទទួលបាននៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ។

នៅក្នុងព្រះរាជក្រឹត្យបានបញ្ជាក់ឲ្យដឹងថា ថ្នាក់ឧត្តមសេនីយ៍មាន ចំនួន៥រូប, ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន១៨រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន១៨រូប៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្តរសក្តិ៖