(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញ អ្នក វិជ្ជមានជំងឺ កូវីដ១៩ ចំនួន០៩នាក់ ថ្មីបន្ថែមទៀត ដោយការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានយប់ថ្ងៃទី៣ ខែមិថុនានេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង៩នាក់នេះ មកពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម មកពីប្រទេសថៃ និងក្នុងស្រុកសន្ទុក ព្រមទាំងស្រុកតាំងគោក។

គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ២៨៣នាក់ ស្រី១៦៦នាក់ ក្នុងនោះបានជាសះស្បើយចំនួន ១១៦នាក់ ស្រី ៥៧នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ១៦៦នាក់ ស្រី ១០៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោងមណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ៖