(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២ករណីថ្មីបន្ថែមទៀត ដែលធ្វើដំណើរមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣ ខែមិថុនានេះ។
យោងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៩ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៥៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២ករណី និងបានព្យាបាលជាសះស្បើយចំនួន ១៦ករណី កំពុងសម្រាកព្យាបាលចំនួន ៤៣ករណីទៀត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖