(កំពង់ចាម)៖ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពីចម្ងាយ តាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom Meeting ជាមួយលោក លោកស្រី នាយការិយាល័យជំនាញគ្រប់រូប, លោក លោកស្រី អធិការ អធិការរងនគរបាលស្រុក-ក្រុងទាំង១០ ដើម្បីពង្រឹងលើកិច្ចការមួយចំនួន។
ខ្លឹមសារនៃកិច្ចប្រជុំនោះរួមមាន៖
*ទី១៖ បូកសរុបសភាពការណ៍លទ្ធផលកិច្ចសហប្រត្តិបត្ដិការប្រចាំខែឧសភា
*ទី២៖ ពង្រឹងបន្ថែមលើការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ តាមបណ្ដាស្រុកក្រុងក្នុងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងមូលដ្ឋានតាមរយៈការគ្រប់គ្រង អ្នកចំណូលស្រុក និងការឆ្លងរីករាលដាល នៅតាមបណ្ដារោងចក្រសហគ្រាស
*ទី៣៖ ណែនាំ និងផ្សព្វផ្សាយដល់កងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រូវអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានសុខាភិបាល ត្រូវវាស់កំដៅមុនចូលកន្លែងធ្វើការ ត្រូវពាក់ម៉ាស និងលាងដៃជាមួយអាល់កុល ឬជែលដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងអង្គភាព
*ទី៤៖ ពង្រឹងលើកិច្ចការពារសន្តិសុខថែរក្សា សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនៅតាមមណ្ឌលចត្តាឡីស័ក និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ តាមបណ្ដាស្រុក-ក្រុង
*ទី៥៖ ផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត នៅតាមបណ្ដាឃុំ-សង្កាត់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខនេះ
*ទី៦៖ ពង្រឹងលើការងារជំនាញតាមបណ្ដាស្រុក-ក្រុង៕