(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាល និងបាយសាមគ្គី ជាមួយប្អូនៗនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅរាជធានីប៉េកាំង ប្រមាណជាង១៣០នាក់ បន្ទាប់ពីក្រុមយុវជនគណបក្សកម្ពុជា ថ្នាក់កណ្តាល ដែលដឹកនាំដោយ លោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយនឹងក្រុមយុវជន គណបក្សកុម្មុយនីស្តចិន ដែលដឹកនាំដោយ លោក Quin Yizhi លេខាទី១ សម្ព័ន្ធយុវជនបក្សកុម្មនីស្តចិន។
ក្នុងឱកាសនោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានដោះស្រាយនូវសំណូមពរមួយចំនួន របស់បងប្អូននិស្សិតផងដែរ។
សូមជំរាបថា គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចំនួន៥៧រូប ដឹកនាំដោយលោក កែ ប៊ុនខៀង និងលោកបណ្ឌិត ហ៊ុន ម៉ាណែត បាននឹងកំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១១ថ្ងៃរបស់ខ្លួន នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣ ដល់២៣ ខែមីនា ឆ្នាំ២០១៦៕