(កណ្ដាល)៖ រដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនអាជីវករផ្សារគគីរទាំងអស់ ដែលមានតូប ឬសំយ៉ាប ដែលសងរំលោភលើផ្លូវសាធារណៈ សូមរួសារាន់រុះរើដោយខ្លួនចេញឱ្យអស់មុនថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ បើមិនដូច្នោះទេ រដ្ឋបាលស្រុកនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកៀនស្វាយ ដែលបណ្ដាញព័ត័មាន Fresh News ទទួលបាននាយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកៀនស្វាយ៖