(បាត់ដំបង)៖ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៣នាក់ ក្នុងនោះជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៣នាក់ និងមានករណីជាសះស្បើយចំនួន ១១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី៣ ខែមិថុនានេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣២៦នាក់ និងបានជាសះស្បើយចំនួន ១១៦នាក់ ស្លាប់ចំនួន ២នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ២០៨នាក់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលបាត់ដំបង៖