(កំពង់ស្ពឺ)៖ ក្រុមកម្មករ-កម្មការិនីនៅរោងចក្រធានធាន មានទីតាំងស្ថិតភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលថៅកែមិនទូទាត់ប្រាក់សំណង និងបានរត់ចោលអស់រយៈពេលជាងកន្លះឆ្នាំហើយនោះ (ថ្ងៃ ១៥ សីហា ឆ្នាំ២០១៥ -រហូតដល់បច្ចុប្បន្ន) នៅមិនទាន់មានដោះស្រាយឫការសម្រេចណាមួយនៅឡើយទេ ហើយសំណុំរឿងនេះកំពុងតែនៅក្នុងដៃតុលាការខេត្តកណ្តាល។
ដោយសារតែការដោះស្រាយតាមនីតិវិធីរបស់តុលាការខេត្តយឺតដូចស្តរតាំងម៉ែនោះ បានធ្វើឲ្យក្រុមកម្មករទាំងអស់ស្ទើរដាច់បាយទៅហើយ ហើយអ្នកខ្លះត្រូវបង្ខំចិត្តខ្ចីបំណុលគេ និងខ្លះទៀតរហូតទៅខ្ចីអង្ករគេយកមកដាំបាយហូបទៀតផង។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ រង់ចាំដោយអស់សង្ឃឹម ក្រុមកម្មករសរុបចំនួន ១៦៤នាក់នេះ បានមកជួបគ្នានៅខាងមុខរោងចក្រ ដើម្បីអំពាវនាវដល់ប្រមុខដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល គឺ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មេត្តាជួយអន្តរាគមន៌ដោះស្រាយ បញ្ហាសំណងប្រាក់ខែដល់ពួកគេផង ពីព្រោះមានតែលោកទាំង២ទេ ដែលអាចជួយរកដំណោះស្រាយបាន បើពឹងលើតុលាការ និងមន្រ្តីពាក់ព័ន្ធនោះ ទោះរង់ចាំមួយសហវត្សន៌ទៀត ក៏មិនចេញលទ្ធផលដែរ។
តំណាងក្រុមកម្មករបានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះថា «ពួកខ្ញុំពិតជា អស់សង្ឃឹមទៅលើប្រព័ន្ឋដោះស្រាយតាមនីតិច្បាប់នេះហើយ ដោយសារតែប្រើរយៈពេលយូរពេក អស់សង្ឃឹម ជីវិភាពខ្វះខាត ស្ទើរដាច់បាយ ចឹងមានតែសង្ឃឹមលើថ្នាក់ដឹកនាំកំពូលប៉ុណ្ណោះ ដែលមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត»។
ជុំវិញបញ្ហានេះ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងថា ជាបទពិសោធន៌នាពេលកន្លងទៅ គឺឲ្យតែថៅកែរោងចក្ររត់ចោលក្រុមកម្មករ នោះតុលាការនឹងចេញសេចក្តីសម្រេចមួយលក់ឡៃឡុងសម្ភារ និងទ្រព្យសម្បត្តិផ្សេងៗរបស់រោងចក្រ ដើម្បីយកលុយទាំងនោះមកទូទាត់ឲ្យក្រុមកម្មករ តែសម្រាប់ករណីនេះ ជាងកន្លះឆ្នាំទៅហើយតុលាការខេត្តកណ្តាល មានការយឺតយ៉ាវនីតិវិធីយ៉ាងខ្លាំង ជាហេតុនាំឲ្យក្រុមកម្មករត្រូវប្រឈមមុខការលំបាកជាច្រើនលើជីវភាពប្រចាំថ្ងៃ ដូចជាការចំណាយលើផ្ទះជួល ថ្លៃហូបចុកប្រចាំថ្ងៃ...។
លោក សោម អូន បានផ្តល់គំនិតថា រដ្ឋមន្រ្តីក្រសួងការងារគួរតែខ្ចីលុយពីរដ្ឋ (ថវិកាបុរេប្រទាន) ដើម្បីបើកជូនក្រុមកម្មករសិន រួចហើយចាំទូទាត់ជាមួយរោងចក្រនៅពេលក្រោយ ៕
កម្មកររោងចក្រធានធាន និងដាច់បាយបើសិនជានីតិដោះស្រាយនៅតែសាំញាំ យឺតយ៉ាវ និង អូសបន្លាយតទៀត !!------------------រោងចក្រធានធាន មានទីតាំងស្ថិតភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលថៅកែមិនទូទាត់ប្រាក់សំណងកម្មករ និងបានរត់ចោលអស់រយៈជិតមួយឆ្នាំហើយនោះ (ថៅកែថ្ងៃទី ១៥ សីហា ឆ្នាំ២០១៥ -រហូតដល់បច្ចុប្បន្ន)នៅមិនទាន់បានដោះស្រាយនៅឡើយ ហើយសំនុំរឿងនេះកំពុងតែនៅក្នុងដៃតុលាការខេត្តកណ្តាល ។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ រង់ចាំដោយអស់សង្ឃឹម ...កម្មករសរុបចំនួន ១៦៤នាក់នេះបានមកជួបគ្នានៅខាងមុខរោងចក្រ ដើម្បីអំពាវនាវដល់ប្រមុខដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល គឺ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីជួយអន្តរាគមន៏ដោះស្រាយ បញ្ហាសំណងប្រាក់ខែដល់ពួកគេ។ តាមសម្លេងអំពាវនាវរបស់កម្មករហាក់បីដូចជាអស់សង្ឃឹមទៅលើប្រព័ន្ឋដោះស្រាយតាមនីតិច្បាប់នេះហើយ ដោយសារតែប្រើរយៈពេលយួរពេល អស់សង្ឃឹម ជីវិភាពខ្វះខាត ស្ទើរដាច់បាយ ចឹងមានតែសង្ឃឹមលើថ្នាក់ដឹកនាំកំពូលប៉ុណ្ណោះ ៕
Posted by SOM Aun Page on Sunday, March 13, 2016