(ភ្នំពេញ)៖ នៅពេលនេះវេលាម៉ោង ១៥៖៥៥នាទី ថ្ងៃទី១៤ ខែមីនានេះ តំណាងក្រុមយុវជន និងនិស្សិតដែលមានគ្នាប្រមាណជាង ៥០នាក់ បានដាក់ញត្តិជូនរដ្ឋសភាជាផ្លូវការហើយ ដើម្បីស្នើសុំរដ្ឋសភា កោះហៅលោក កឹម សុខា សមាជិករដ្ឋសភា មកបកស្រាយការពិតរឿងខ្សែអាត់ម្លេង ពាក់ព័ន្ធរឿងអាស្រូវស្នេហារបស់ លោក កឹម សុខា ជាមួយស្រីស្នេហ៍។
លោក ស្រី ចំរើន តំណាងក្រុមយុវជន និងនិស្សិត ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងស្ថិតនៅក្នុងការិយាល័យ នៃរដ្ឋសភា ញត្តិរបស់ពួកយើងខ្ញុំត្រូវបានរដ្ឋសភា ទទួលយកជាផ្លូវការហើយ នៅពេលនេះ។ ដើម្បីស្នើសុំរដ្ឋសភាកោះហៅ លោក កឹម សុខា បកស្រាយការពិតរឿងខ្សែអាត់ម្លេង ដែលខ្សែអាត់សម្លេងនោះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរផ្នែកច្បាប់ វប្បធម៌ប្រពៃណី និងជាគំរូអាក្រក់ដល់យុវជន»។
សូមបញ្ជាក់ថា ខ្សែអាត់សំឡេង នៃរឿងអាស្រូវក្នុងទំនាក់ទំនងស្នេហាក្រៅផ្ទះរបស់ លោក កឹម សុខា និងនារីជាច្រើនរូបទៀត ត្រូវបាន Facebook ឈ្មោះ «រឿងពិត CNRP» ទម្លាយជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦មក រហូតដល់ពេលនេះ មានខ្សែអាត់សំឡេងចំនួន២៨ហើយ៕
ញត្តិដើម្បីស្នើសុំឲ្យរដ្ឋសភាកោះហៅ លោក កឹម សុខា បកស្រាយរឿងអាស្រ...ញត្តិដើម្បីស្នើសុំឲ្យរដ្ឋសភាកោះហៅ លោក កឹម សុខា បកស្រាយរឿងអាស្រូវស្នេហា ត្រូវបានដាក់ជូនជាផ្លូវការហើយ(ភ្នំពេញ)៖ នៅពេលនេះវេលាម៉ោង ១៥៖៥០នាទី ថ្ងៃទី១៤ ខែមីនានេះ តំណាងក្រុមយុវជន និងនិស្សិតដែលមានគ្នាប្រមាណជាង ៥០នាក់ បានដាក់ញត្តិជូនរដ្ឋសភាជាផ្លូវការហើយ ដើម្បីស្នើសុំរដ្ឋសភា កោះហៅលោក កឹម សុខា សមាជិករដ្ឋសភា មកបកស្រាយការពិតរឿងខ្សែអាត់ម្លេង ពាក់ព័ន្ធរឿងអាស្រូវស្នេហារបស់ លោក កឹម សុខា ជាមួយស្រីស្នេហ៍។
Posted by Fresh News on Monday, March 14, 2016