(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,០៧២,៤៩៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៩,៧០២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨៣១,៧៧៣នាក់ (ស្លាប់ ៥០,៩០៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,២៤០,៧១៦នាក់ (ស្លាប់ ២១,១៥៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥៨៧,១៦៥នាក់ (ស្លាប់ ២,៩៩៣នាក់)
* ថៃ ឆ្លងចំនួន ១៦៥,៤៦២នាក់ (ស្លាប់ ១១០៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,៨២៣នាក់ (ស្លាប់ ៣,២១៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,១០០នាក់ (ស្លាប់ ៣៣នាក់)
* កម្ពុជា ឆ្លងចំនួន ៣១,៤៦០នាក់ (ស្លាប់ ២៣០នាក់)
* វៀតណាម ឆ្លងចំនួន ៧,៨១៣នាក់ (ស្លាប់ ៤៩នាក់)
* ទ្បាវ ឆ្លងចំនួន ១៩៣៩នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៤នាក់ (ស្លាប់ ៣នាក់)៕