(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៥នាក់ថ្មីបន្ថែមទៀត ដែលរកឃើញថ្ងៃទី២ ខែមិថុនា ម្សិលមិញតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ និងមកពីខេត្តកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តបានឱ្យដឹងថា អ្នកជំងឺនោះមកពីបណ្តាលស្រុក និងខេត្តរួមមានដូចខាងក្រោម៖
ទី១៖ ស្រុកព្រះស្ដេច ចំនួន៣០នាក់
ទី២៖ ស្រុកបាភ្នំ ចំនួន៦នាក់
ទី៣៖ ស្រុកពាមជរ ចំនួន១នាក់
ទី៤៖ ស្រុកស្វាយអន្ទរ ចំនួន៤នាក់
ទី៥៖ ស្រុកមេសាង ចំនួន១នាក់
ទី៦៖ ស្រុកស៊ីធរកណ្តាល ចំនួន១នាក់
និងទី៧៖ មកពីខេត្តកណ្តាល ចំនួន២នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង ៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕