(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញ អ្នក វិជ្ជមានជំងឺ កូវីដ១៩ ចំនួន០៦នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានយប់ថ្ងៃទី២ ខែមិថុនានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង៦នាក់នេះ មកពីរាជធានីភ្នំពេញ ២នាក់ និងមកពីប្រទេសថៃ ២នាក់។
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះដែរ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុម
គ្រូពេទ្យ អ្នកជំងឺកូវីដ១៩ ចំនួន ០១នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះដោយត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ២៧៣នាក់ ស្រី១៥៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន ១១៦នាក់ ស្រី ៥៧នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ១៥៧នាក់ ស្រី ១០២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោងមណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក។
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ៖