(ណៃពិដោ)៖ រដ្ឋសភាសហភាពមីយ៉ាន់ម៉ា (ភូមា) នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ ២០១៦ ដោយមានការចូលរួមពីតំណាងរាស្ត្រទាំងអស់ដែលឈ្នះឆ្នោត ក្រោយពីបេក្ខភាពទាំងអស់ ត្រូវបានបញ្ជូនឈ្មោះទៅកាន់ប្រធានរដ្ឋសភា កាលពីថ្ងៃទី១០ ខែមីនា សប្តាហ៍មុន។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា គណបក្សដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា គឺជាគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលមានឈ្នះសំឡេងគាំទ្រដ៏ច្រើនលើសលុប កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ បេក្ខភាពប្រធានាធិបតី របស់គណបក្សកាន់អំណាច ដែលអាចនឹងក្លាយជាប្រធានាធិបតីនោះគឺលោក Htin Kyaw ដែលជាមនុស្សជំនិតបំផុតរបស់លោកស្រី ស៊ូជី។ ដោយឡែកអនុប្រធានាធិបតីទំនងជានឹងបានទៅលើលោក Henry Van Thio តំណាងរាស្ត្រមកពីក្រុមជនជាតិភាគតិច Chin៕