(ភ្នំពេញ)៖ យុទ្ធនាការ«ទឹកចិត្តកម្ពុជា»របស់ខ្មែរប៊ែវើរីជីស នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានបន្តឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា និងភេស្ជៈសរុប ១១០កេស ជូនដល់រដ្ឋបាលឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីផ្គត់ផ្គង់ដល់បេសកកម្មទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ-១៩។
លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានថ្លែងថា៖ «រយៈពេលជិត៣ខែមកនេះក្រុមហ៊ុនខ្មែរប៊ែវើរីជីស ពិតជាមានមោទកភាពដែលបានបំពេញតួនាទីដ៏សំខាន់មួយនោះ គឺរួមចំណែកជាមួយពលរដ្ឋខ្មែរ និងស្ថាប័នផ្សេងៗដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធនាការ«ទឹកចិត្តកម្ពុជា»។
គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ចាប់ផ្តើមឡើងតាំងពីចុងឆ្នាំ២០២០ ដោយបរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងៗជូនដល់ស្ថាប័ននានាជាពិសេសចូលរួមបរិច្ចាគ ក្នុងបេសកកម្មទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅទូទាំងប្រទេស៕