(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់អតិថិជនធនាគារ ជីប ម៉ុង ក្នុងការទូទាត់វិក្កយបត្រឱ្យបានទាន់ពេលវេលា និងមានភាពរលូន ឥឡូវនេះលោកអ្នកអាចជ្រើសរើសយកការទូទាត់ដោយស្វ័យប្រវត្តិ ឬ Scheduled Payment ជារៀងរាល់ខែ ឬជារៀងរាល់ឆ្នាំ ពីគណនីធនាគារ ជីប ម៉ុង របស់លោកអ្នក។
ធនាគារ ជីប ម៉ុង ភ្ជាប់សេវាកម្មនេះជូនអតិថិជនដោយឥតគិតថ្លៃ ដោយលោកអ្នកគ្រាន់តែ អញ្ជើញទៅកាន់សាខាណាមួយរបស់ ធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នក។
ធនាគារ ជីប ម៉ុង យល់ច្បាស់អំពីតម្រូវការរបស់អតិថិជន និងតែងតែផ្តល់នូវភាពងាយស្រួលដល់អតិថិជន ជាមួយនឹងសេវាកម្មដ៏សម្បូរបែប។
សម្រាប់ព័ត៌មានបន្ថែម៖ 081 911 911 ឬ 066 811 911។
ទាញយក Chip Mong Bank App ឥឡូវនេះ៖
iOS: https://apple.co/2mj4M0i
Android: https://bit.ly/3mbA56t