(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំរុញ និងលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា បង្កើតនូវផលិតផលហរិញ្ញវត្ថុថ្មីៗ ឲ្យបានសមស្របជាមួយតម្រូវការបស់ប្រជាជនក្រីក្រ ក្រៅពីសេវាឥណទាន។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសនិសីទជាតិ ស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅវិមានសន្តិភាព ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។
សម្តេចបានថ្លែងថា «ខ្ញុំសូមជំរុញលើកទឹកចិត្ត ឱ្យបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗ សមស្របជាមួយតម្រូវការ របស់ប្រជាជនក្រីក្រ ក្រៅពីសេវាឥណទាន ក្នុងនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ផ្តល់នូវសេវាផ្សេងៗទៀត ដូចជាសេវាប្រាក់សន្សំ, សេវា ផ្ទេរប្រាក់, សេវាម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ស្វ័យប្រវត្តិ, សេវាធានារ៉ាប់រងខ្នាតតូច និង សេវាធនាគារចល័តជាដើម ។ សេវាទាំងអស់នេះ ត្រូវបានផ្តល់ឱ្យអតិថិជន ក្នុងគោលបំណងជួយសម្រួល និងលើកកម្ពស់ស្ថានភាពហិរញ្ញវត្ថុគ្រួសារ ក៏ដូចជាឤជីវកម្មឱ្យកាន់តែ ប្រសើរឡើង ហើយត្រូវបន្តពង្រីកបណ្តាញប្រតិបត្តិការ ឱ្យគ្របដណ្តប់រហូតដល់ថ្នាក់មូលដ្ឋាននៅទូទាំង២៥រាជធានីខេត្ត»។
សម្តេចបានថ្លែងទៀតថា ដោយឡែកញក់ព័ន្ធនឹងការចុះបញ្ជី អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពធនាគារដោយពុំទាន់ មានច្បាប់ អនុញ្ញាតនាពេលកន្លងមក មានអង្គការមិនមែនរដ្ឋាភិបាល, សមាគម និងឈ្មួញឱ្យខ្ចីចងការប្រាក់ក្រៅប្រព័ន្ធ បានចាត់ទុកខ្លួនឯង ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ ដោយយកអត្រាការប្រាក់កម្ចីខ្ពស់, ប្រើវិធីសាស្ត្រគណនាសងប្រាក់ កម្ចីមាន លក្ខណៈកេងបន្លំ និង កេងប្រវ័ញ្ច, នីតិវិធីនៃការខ្ចីប្រាក់មានភាពធូររលុង និងឆាប់រហ័ស ដែលកត្តាទាំងនេះ បានជំរុញឱ្យ ប្រជាជនទទួលបានប្រាក់កម្ចីពីប្រភពទាំងនោះ ភាគច្រើនត្រូវជាប់បន្ទុកបំណុលវ័ន្តក និង គ្មានលទ្ធភាពសងបំណុលវិញ ។ ជាលទ្ធផល ទ្រព្យបញ្ចាំដែលរួមមានដីធ្លី, ផ្ទះសម្បែង, ដីស្រែត្រូវបានអង្គការ, សមាគម ឬឈ្មួញទាំងនោះរឹបអូស ។
សម្តេចបានថ្លែងបញ្ជាក់ទៀតថា លើសពីនេះក៏មានគណបក្សនយោបាយ និង បុគ្គលមួយចំនួនបាន និងកំពុងកេងយកផលចំណេញ ផ្នែកនយោបាយ ដោយឃោសនាឱ្យប្រជាជន យល់ច្រឡំថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាគ្រឹះស្ថានរបស់រដ្ឋ ដូច្នេះប្រាក់ដែលខ្ចី ជារបស់រដ្ឋ ហើយជំរុញឱ្យប្រជាជនខ្ចីប្រាក់មិនចាំបាច់ សងប្រាក់កម្ចីនោះត្រឡប់វិញទេ ហើយថែមទាំងបានសន្យាថា បើពួកគេ ឈ្នះឆ្នោតនៅ ឤណត្តិក្រោយនោះ ពួកគេនឹងលុបចោលប្រាក់កម្ចីទាំងនោះ។ នេះជាការបំភ្លៃការពិត, ជាសកម្មភាពកេងប្រវ័ញ្ច និង បោកប្រាស់ ហើយត្រូវបានបំភ្លឺ ព្រមទងាំថ្កោលទោសចំញេះអង្គការ, សមាគម និងឈ្មួញឱ្យខ្ចីចងការប្រាក់ទាំងនោះ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ តាមរយៈសេចកីថ្លែងការណ៍រួមមួយ រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវតុ និង ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០១៥ ៕