(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ សម្រេចបញ្ចប់ការបិទខ្ទប់ភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ។
ជាមួយគ្នានឹងការបញ្ចប់ការបិទខ្ទប់នេះដែរ អាជ្ញាធរខេត្តកំពង់ស្ពឺ អំពាវនាវដល់ប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖