(ភ្នំពេញ)៖ សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក (WHO) បានប្រកាសរួមសហការគ្នា គាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែង សនិ្តសុខសុខភាពនាពេលអនាគតនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមនេះ បានឱ្យដឹងទៀតថា សហភាពអឺរ៉ុប កំពុងវិនិយោគក្នុងទឹកប្រាក់សរុបជាង ២.៨លានអឺរ៉ូ (៣.៥លានដុល្លារសហរដ្ឋអាមេរិក) សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ ដើម្បីផ្តល់ការគាំទ្រតាមរយៈអង្គការសុខភាពពិភពលោក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការបង្ការ និងការឆ្លើយតបចំពោះវិបតិ្តជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល។
ការផ្តល់មូលនិធិនេះ គឺជាផ្នែកមួយនៃកម្មវិធីសុខភាពថ្នាក់តំបន់ពិសេសមួយរបស់សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដើម្បីគំាទ្រដល់ប្រទេសជាសមាជិកអាស៊ាន។ នេះបើតាមការបញ្ជាក់បន្ថែមទៀត នៅក្នុងសេចក្តីប្រកាសរួម៕
ខាងក្រោមនេះជាសេចក្តីព័ត៌មានរួម របស់សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក៖