Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តព្រះវិហារ ផ្អាកអាជីវកម្មជាបណ្តោះអាសន្នទីតាំងផ្ទះសំណាក់ «រស្មីរតនៈព្រជ្រ» និងអាហារដ្ឋាន «ម្លប់ក្រខុប» នៅក្រុងព្រះវិហារ ក្រោយពាក់ព័ន្ធនឹងអ្នកជំងឺកូវដ

02-06-2021 15:15

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចផ្អាកបណ្តោះអាសន្ន ទីតាំងប្រកបអាជីវកម្មមួយចំនួន នៅក្នុងក្រុងព្រះវិហារ ក្រោយពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវដ១៩ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចផ្អាកអាជីវកម្មបណ្តោះអាសន្នផ្ទះសំណាក់ «រស្មីរតនៈព្រជ្រ» ស្ថិតក្នុងភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលអ្នកវិជ្ជមានកូវីដ១៩ បានមកស្នាក់នៅ, ផ្អាកអាជីវកម្មបណ្តោះអាសន្នអាហារដ្ឋាន «ម្លប់ក្រខុប» ស្ថិតក្នុងភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលអ្នកវិជ្ជមានកូវីដ១៩ ចូលបរិភោគអាហារពេលព្រឹក៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖