(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពលោក ត្រាំ អ៉ីវទឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។

ក្នុងសាររំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារសព, លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានចាត់ទុកមរណភាពលោកទេសរដ្ឋមន្ត្រី ត្រាំ អុីវតឹក ជាការបាត់បង់នូវឧត្តមស្វាមី លោកឪពុក និងជីតា ែដលប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារ។ មរណភាពរបស់លោក ក៏ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបរបស់ជាតិ ែដលពេញមួយជីវិតបានចូលរួមចំែណកយា៉ងសកម្ម ក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។

ក្នុងសារលិខិតនេះ លោកឧបនាយករដ្ឋមន្ត្រី និងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារទាំងមូល និងបួងសួងសូមបដិសន្ធិវិញ្ញាណរបស់លោក ត្រាំ អុីវតឹក បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតប្រែជាប្រការដទៃឡើយ។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវទឹក អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលអនិច្ចកម្មនៅរសៀលថ្ងៃអង្គារ ទី០១ ែខមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ៕