(ភ្នំពេញ)៖ Jaguar XE ត្រូវបានជ្រើសរើស ក្នុងវគ្គជម្រុះរួមជាមួយរថយន្ត ៧ម៉ូដែលផ្សេងៗទៀតប៉ុណ្ណោះ នៅក្នុងកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ២០១៦ នៃ EUROPEAN CAR ដែលមានបេក្ខភាពចូលរួម សរុប៣៥ម៉ូដែល។

គណៈកម្មាធិការ៥៨រូបតំណាងឲ្យប្រទេស២២ ក្នុងទ្វីបអ៊ឺរ៉ុបនឹងប្រកាសអ្នក ដែលបានទទួលជ័យលាភី នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ។ លក្ខណៈវិនិច្ឆ័យនៃពានរង្វាន់នេះ គឺផ្អែកសំខាន់ទៅលើការច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា និងការសន្សំសន្ចៃថវិការ។

ដោយសារតែការផលិតពីលោហ:ធាតុអាលុយមីញ៉ូម ដែលស្វិតស្រាល និងរឹងមាំរបស់ Jaguar XE បានធ្វើអោយ Jaguar XE ក្លាយទៅជារថយន្តដែលសន្សំសំចៃប្រេងឥន្ធនៈខ្ពស់បំផុត និងមានតំលៃសមរម្យក្នុងត្រកូល Jaguar ថែមទាំងជារថយន្តដែល បញ្ចេញកាកសំណល់ និងកាបោនឌីអុកស៊ីតទាបជាងគេបំផុតត្រឹមតែ ៩៩ក្រាមក្នុង១គីឡូម៉ែត។ ការរួមបញ្ចូលគ្នានៃការរចនា ដ៏ល្អឥតខ្ចោះ ទំហំខ្នាត និងភាពបត់បែន បានធ្វើឲ្យរថយន្តប្រណិតនេះ ទទួលបានពានរង្វាន់ដល់ទៅ២៣ផ្សេងគ្នាទូទាំងពិភពលោក។ ភាពរឹងមាំ ភាពស្វិត នៃតួរថយន្ត រួមបញ្ចូលប្រពន្ធ័ជំនួយអ្នកបើកបរ ប្រពន្ធ័កាមេរ៉ាស្តេរ៉េអូជំនួយ ដល់ភាពសកម្ម នៃប្រពន្ធ័ហ្វ្រាំង បានជួយអោយ Jaguar XE បានទទួលបានជ័យលាភីកំរិតខ្ពស់បំផុត  (ផ្កាយ៥) ផ្នែកសុវត្ថិភាព ពី Euro NCAP។

លោក Kevin Stride នាយកទទួលបន្ទុកសង្វាក់ផលិតកម្ម Jaguar XE, XF, F-PACE និយាយថា «យើងពិតជាមានសេចក្តីរីករាយ ក្រៃលែងដែល Jaguar XE ត្រូវបានជាប់វគ្គជម្រុះ​នៅក្នុងកម្មវិធីប្រចាំឆ្នាំរបស់ EUROPEAN CAR។ ការបោះឆ្នោតពីគណៈកម្មាធិការ គឺបញ្ជាក់ពីបំណងប្រាថ្នានិងឆន្ទ:ពិតប្រាកដ បូករួមការខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ពីសមាជិកគ្រប់រូបដែលបានចូលរួម ផលិតរថយន្តស្ពរដ៏ល្បីល្បាញមួយនេះ។ ការប្រឹងប្រែងដែលមិនខ្វល់ពីអ្វីទាំងអស់របស់យើង គឺជាកត្តាដែលធ្វើអោយ Jaguar XE តែមួយគត់ដែលផលិតចេញពីលោហៈធាតុ អាលុយមីញ៉ូមសុទ្ធសាធ ហើយក៏ជាអ្វីដែលធ្វើអោយ Jaguar XE ក្លាយទៅជារថយន្តដំបូងគេបង្អស់ ក្នុងពិភពលោកដែលមានការ ច្នៃប្រឌិតថ្មី គ្រប់ប្រពន្ធ័ដំណើរការផ្នែកខាងក្រៅ។ ការខិតខំប្រឹងប្រែងយើងនឹងបន្តទៅមុខដើម្បីបង្ហាញ បច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា បច្ចេកវិទ្យាវិលកង់ទាំងបួនរបស់រថយន្ត (All-Wheel Drive) បច្ចេកវិទ្យាព៌តមានកម្សាន្តក្នុងរថយន្ត»។

សម្រាប់ម៉ូដែលឆ្នាំ ២០១៧ Jaguar XE នឹងមានបច្ចេកវិទ្យាវិលកង់បួន ប្រពន្ធ័កំលាំងបង្វិលតាមតម្រូវការ នឹងជួយរក្សាភាពរហស័រហួនរបស់ Jaguar XE និងកង់ផ្នែកខាងក្រោយ ប៉ុន្តែបង្កើនចលនានិងបន្ថែមកំលាំងក្នុងលក្ខណ្ឌផ្លូវលំបាក។ Jaguar XE នឹងផ្តល់បន្ថែមនូវប្រពន្ធ័បច្ចេកវិទ្យាព័ត៌មាន កម្សាន្តកំរិតខ្ពស់បំផុតរបស់ម៉ូដែល Jaguar ដែលត្រូវបានរចនាឡើងនៅលើ ថាច់ស្គ្រីន ទំហំ១០.២ អ៊ីញដែលមាន ភាពរស់រវើកនិងបង្កើតភាពរីករាយនិងទទួលបាន បទពិសោធន៍ដ៏អស្ចារ្យរាល់ពេលបើកបរ រថយន្ត។

ទំនាក់ទំនងព័ត៌មានបន្ថែមៈ
ក្រុមហ៊ុន RMA Cambodia, នាំចូល និងចែកចាយផ្តាច់មុខរថយន្ត Jaguar និង Land Rover
អគារតាំងលក់រថយន្តៈ #264A មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទទំនាក់ទំនងៈ  +855 (0) 70 999 111/ +855 (0) 70 999 222/ +855 (0) 23 888 811
jaguarcambodia.com        Facebook: Jaguar Cambodia
landrovercambodia.com        Facebook: Land Rover Cambodia