(ភ្នំពេញ)៖ ផ្លូវជាតិលេខ៦A ដែលស្ថិតនៅប៉ែកឦសាននៃរាជធានីភ្នំពេញ លាតសន្ធឹងតាមបណ្តោយត្រើយម្ខាងនៃមាត់ទន្លេ ហើយតភ្ជាប់ពីរាជធានីភ្នំពេញទៅបណ្តាខេត្តផ្សេងៗដូចជា ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ទេសចរណ៍ ខេត្តសៀមរាប បានកំពុងតែមានសក្តានុពលខ្លាំងក្លាបំផុតសម្រាប់ការវិនិយោគ ទៅលើវិស័យអចលនទ្រព្យ នៅក្នុងចំណោមតំបន់នានាដែលស្ថិតនៅតាមជាយក្រុង ហើយជាតំបន់មួយដែលកំពុងមានអនាគតភ្លឺស្វាង។

បើនិយាយអំពីបរិស្ថានវិញ គឺមិនមានការបារម្ភរឿងទឹកលិចទេ ព្រោះមានទន្លេ២ គឺទន្លេមេគង្គ និងទន្លេសាប ហើយទីតាំងនេះដែរក៏បានផ្តល់នូវបរិយាកាស និងខ្យល់អាកាសល្អបរិសុទ្ធក្នុងការរស់នៅ។

ទន្ទឹមនឹងនេះ គម្រោងអភិវឌ្ឍន៍ខ្នាតធំជាច្រើន បានបើកទ្វារស្វាគមន៍ប្រជាជនចំណូលថ្មីយ៉ាងច្រើនកុះករ។ សេវាកម្មប្រចាំថ្ងៃ ដូចជា ហាងកាហ្វេ ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏កំពុងរីកដុះដាលយ៉ាងខ្លាំងផងដែរ ស្របតាមតម្រូវការប្រចាំថ្ងៃ និងកំណើនរបស់ប្រជាជនក្នុងតំបន់ដែលមានការកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរយៈពេលត្រឹមតែ ១០ឆ្នាំប៉ុណ្ណោះ តំបន់នេះបានប្រែក្លាយពីទឹកដីដ៏ល្ហល្ហេវនៅជាយក្រុងទៅជាតំបន់ដែលមានសន្ទុះអភិវឌ្ឍន៍រហ័សបំផុត ដាច់ឆ្ងាយពីតំបន់ជាយក្រុងដទៃទៀត។

ក្នុងនោះដែរ បុរី ឌឹ ផ្លរ៉ា គឺមានទីតាំងស្ថិតនៅក្នុងតំបន់ផ្លូវជាតិលេខ 6A មុនដំបូងគេបង្អស់ ដែលសាកសមបំផុតសម្រាប់បងប្អូនដែលកំពុងស្វែងរកគេហដ្ឋានស្ថិតនៅតំបន់កំពុងតែរីកចម្រើនខ្លាំង និងសំណង់រឹងមាំ សក្តិសមសម្រាប់អ្នកចង់ដែលរស់នៅក្នុងសហគមន៍បែបសម័យកាលថ្មី ពោរពេញដោយសុវត្ថិភាព និងភាពស្ងប់ស្ងាត់។

ជាមួយនឹងវិស្វករដែលមានបទពិសោធន៍ជាច្រើនឆ្នាំទាំងក្នុងស្រុក និងក្រៅប្រទេសនៅក្នុងវិស័យសំណង់ជាច្រើនឆ្នាំដែលធ្វើអោយលំនៅដ្ឋានរបស់បុរី ឌឹ ផ្លរ៉ា ទាំងអស់មានប្រជាប្រិយភាពពីសំណាក់អតិថិជនដែលផ្តល់ការរស់នៅ សំបូរបែប ផាសុខភាព និងប្រណិតភាព។

ក្នុងខែមិថុនានេះ បងប្អូននឹងទទួលបានម៉ាស៉ីនបូមសម្អាតធូលីដោយស័្វយប្រវត្តិមួយគ្រឿងភ្លាមៗ រាល់ការទិញគ្រប់ប្រភេទផ្ទះទាំងអស់ ប៉ុន្តែមិនទាន់អស់នោះទេ បុរី ឌឹ ផ្លរ៉ា នឹងផ្តល់ជូនជាកាដូបន្ថែមផ្ទួនៗ ដល់អតិថិជនផងដែរមានដូចជា៖

* បង់ប្រចាំខែទាបបំផុតត្រឹមតែ 1% ប៉ុណ្ណោះក្នុង១ខែ
* បង់ឥតការប្រាក់ 0% គ្រប់គម្រោងទាំងអស់រហូតដល់សំណង់ផ្ទះរួចរាល់
* ទិញភ្លាម ចូលនៅភ្លាម
* បញ្ចុះតម្លៃពិសេសរហូតដល់ ៩ ភាគរយ
* បង់រំលស់ការប្រាក់ត្រឹមតែ ៤.៩៩ ភាគរយ ប៉ុណ្ណោះជាមួយធនាគារជាដៃគូ។

សូមអញ្ជើញរួសរាន់ឡើង ការផ្តល់ជូននេះមានត្រឹមដំណាច់ខែមិថុនាតែប៉ុណ្ណោះ កុំឲ្យឱកាស ចំណេញបន្ថែមផ្ទួនៗ ដ៏ល្អនេះកន្លងផុតទៅឲ្យសោះ។

សូមអញ្ជើញមកការិយាល័យលក់នៃបុរី ឌឹ ផ្លរ៉ា ដើម្បីពិគ្រោះ និងទស្សនាផ្ទះគំរូពិតដែលស័ក្ដិសមបំផុតសម្រាប់ក្រុមគ្រួសារលោកអ្នក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 010 366 886 / 087 366 886 ៕

សម្រាប់ព័ត៌មានបន្ថែមតាមរយៈប្រព័ន្ធបណ្តាញសង្គមសូមទំនាក់ទំនងមកកាន់៖
* Facebook: https://facebook.com/boreytheflora/
* Instagram: https://instagram.com/boreytheflora/
* Telegram: https://t.me/theflora5678
* YouTube: https://bit.ly/3t3lDkJ

ដើម្បីកាន់តែច្បាស់ពីវិសាលភាពនៃបុរី ឌឹ ផ្លរ៉ា ក្នុងការអភិវឌ្ឍលំនៅដ្ឋានរយៈពេល៦ឆ្នាំចុងក្រោយនេះ សូមអញើញទស្សនាវីដេអូខាងក្រោមនេះ៖