(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងតំបន់អាស៊ាន បានកើនឡើងដល់៤,០៤៩,៧៥៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៩,១៩៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨២៦,៥២៧នាក់ (ស្លាប់ ៥០,៧២៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,២៣៥,៤៦៧នាក់ (ស្លាប់ ២១,០១២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥៧៩,៤៦២នាក់ (ស្លាប់ ២,៨៦៧នាក់)
* ថៃ ឆ្លងចំនួន ១៦២,០២២នាក់ (ស្លាប់ ១០៦៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,៧៥១នាក់ (ស្លាប់ ៣,២១៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,០៦៩នាក់ (ស្លាប់ ៣៣នាក់)
* កម្ពុជា ឆ្លងចំនួន ៣០,៧១០នាក់ (ស្លាប់ ២២០នាក់)
* វៀតណាម ឆ្លងចំនួន ៧,៥៧២នាក់ (ស្លាប់ ៤៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៩២៩នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៤នាក់ (ស្លាប់ ៣នាក់)៕