(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងធនធនទឹកបានឲ្យដឹងថា ក្នុងមួយសប្តាហ៍ទៅមុខនេះ កម្ពុជាទទួលនូវឥទ្ធិពលនៃខ្យល់មូសុងនិរតីក្នុងនោះ ៖
* ពីថ្ងៃទី២-៤ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងខ្សោយ
* ពីថ្ងៃទី៥-៨ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងពីបង្គួរទៅខ្លាំង
* នៅយប់ថ្ងៃទី៣១ ខែឧសភា ស្ថិតនៅខាងកើតហ្វិលីពីនមានការកកើតនូវព្យុះទី៣ឈ្មោះឆយវ៉ាន់ ( Choi-wan ) ដែលកំពុងធ្វើដំណើរស្របប្រទេសហ្វីលីពីន ឆ្ពោះទៅភាគឦសានដោយមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
- នៅថ្ងៃទី២-៥ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ
- នៅថ្ងៃ៦-៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ ។
២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
- នៅថ្ងៃទី២-៤ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ
- នៅថ្ងៃទី៥-៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ ។
៣៖ តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
- នៅថ្ងៃទី២-៥ ខែមិថុនា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ
- នៅថ្ងៃទី៦-៨ ខែមិថុនា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់បក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ។
ក្រសួងអំពាវនាវដល់ប្រជានេសាទ និងអ្នកដំណើរសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ៕