(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ១២នាក់ទៀត ក្នុងនោះជាពលករទើបវិលត្រលប់ពីប្រទេសថៃ ចំនួន៥នាក់។ សេចក្ដីប្រកាសព័ត៌មានដដែល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានក៏បញ្ជាក់អំពីករណីជាសះស្បើយចំនួន ២នាក់ទៀតផងដែរ។
គិតមកដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៣៦នាក់ ព្យាបាលជាសះស្បើយចំនួន៩៣នាក់ ករណីស្លាប់ ២នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន ២នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានា ក្នុងខេត្តបាត់ដំបង ចំនួន ១៣៩នាក់៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖