(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) ជាអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ មកពីភ្នំពេញ និងជាសះស្បើយចំនួន ១៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឱ្យបានត្រឹមត្រូវ។
នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អ្នកជំងឺកូវីដ១៩ ចំនួន ១៥នាក់ ស្រី ០៦នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះដោយត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។
គិតមកដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ២៦៧នាក់ ស្រី១៥៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន ១១៥នាក់ ស្រី ៥៦នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ១៥២នាក់ ស្រី ៩៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោងមណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ៖