(ភ្នំពេញ)៖ ឧកញ៉ា នួន អក និងឧកញ៉ា សុខ រ៉ាដូ ព្រមទាំងសហការី បានថ្លែងអំណរគុណចំពោះ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានអនុញ្ញាតពួកគេចូលជួបសម្តែងការគួរសម និងជួយប្រឹក្សាយោបល់ផ្នែកច្បាប់។
ឧកញ៉ាទាំងពីរ បានចាត់ទុកថា នេះជាការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនាបំផុត។
ឧកញ៉ា នួន អក និងឧកញ៉ា សុខ រ៉ាដូ បានជូនពរលោកគី តិច និងសហការី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងចៀសផុតពីជំងឺកាចសាហាវ កូវីដ១៩៕