(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោកស្រី ភឿង សក្កណា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំ ណើរួចរាល់ហើយ ទៅអង្គការបេតិកភណ្ឌពិភពលោក ដើម្បីដាក់ចាប៉ីដងវែងជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ។
លោកស្រី ភឿង សក្កណា បានប្រាប់ Fresh News នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះថា សំណើដាក់ចាប៉ីដងវែងជាសម្បត្តិបេ តិកភណ្ឌមនុស្សជាតិ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១៥មកម្ល៉េះ តែមកដល់ពេលបច្ចុប្បន្នមិនទាន់មានការឆ្លើយតបនៅឡើយទេ។
បើតាមលោកស្រី ភឿង សក្កណា សម្បត្តិវប្បធម៌អរូបិយរបស់កម្ពុជាចំនួន៣ហើយ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌមនុស្ស ជាតិ រួមមាន៖ ល្ខោនព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ និងល្បែងទាញព្រ័ត្រ។
ចាប៉ីដងវែងជាឧបករណ៍មានខ្សែ ២ ឬ ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ ចាប៉ី ប្រើសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ ភ្លេងមហោរីជាដើម និង ប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។
ចាប៉ីដងវែង ចែកចេញជា ដង ព្រលួត ប្រកៀន (ធរណី) ខ្ទង់ ស្នូក(ប្រអប់សំនៀង) ក្រាញ (គីង្គក់) ខ្សែ និង ក្រចក។ ក្រាញធ្វើអំពីឈើ ធ្នង់។ ខ្សែសំនៀង ធ្វើពីសរសៃសូត្រ និងខ្សែនីឡុង៕