(បន្ទាយមានជ័យ)៖ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ បានសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បន្តយុទ្ធនាការណ៍ផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងដល់អាជីវករ ជាពិសេសប្អូនៗសិស្សានុសិស្ស ឲ្យយល់ដឹងពីបញ្ហាសុខភាព និងយល់ដឹងពីប្រើប្រាស់ រើសមុខទំនិញណា មិនប៉ះពាល់ដល់សុខភាពមនុស្សគ្រប់រូប។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបានឲ្យដឹងថា បច្ចុប្បន្ននេះ គឺឈ្មួញខិតខូចជាច្រើនរូប បាននាំយកទំនិញដែលគ្មានគុណភាព និងផុតកំណត់ប្រើប្រាស់ មកពីប្រទេសជិតខាង ដើម្បីផលប្រយោន៍ផ្ទាល់ខ្លួន ដោយមិនគិតពីផលប៉ះពាល់ដល់សុខភាព គឺគិតពីថវិការចូលហោប៉ាវមួយមុខ ដូច្នេះហើយមន្ត្រីសាខាកាំកុងត្រូល ខិតខំបន្តយុទ្ធនាការនេះ ដើម្បីពលរដ្ឋយល់ដឹងពីមុខទំនិញ ការប៉ះពាល់សុខភាព ។
លោកហុង លៀង អនុប្រធានសាខាំកុងត្រូលបានឲ្យដឹងថា មន្រ្តីកាំកុងត្រូលបានធ្វើការណែនាំ ពន្យល់ និងធ្វើឆ្លើយឆ្លងសួរដេញដោលជាមួយមន្ត្រីយើង ហើយក្នុងសាលារៀននិមិត្ត២ ដោយមន្ត្រីបានត្រួតពិនិត្យ នៅតាមតូបនានា ក៏ធ្វើការដកហូតបាន ស្ករគ្រាប់មួយថងធំ កម្ទេចមីជាច្រើន មន្ត្រីអប់រំដល់អ្នកលក់ នៅក្នុងសាលាបញ្ឈប់យកនំចំណីណាប៉ះពាល់សុខភាពដល់ប្អូនៗ សិស្សានុសិស្សបន្តទៀត និងធ្វើកិច្ចសន្យាបញ្ឈប់ មិនដូច្នោះមិនចាត់ការតាមនិតិវិធីច្បាប់តែម្តង៕