(កណ្ដាល)៖ អគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែងនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយនៅពេលនេះ កម្លាំងនគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងដុតដៃដុតជើងបាញ់ពន្លត់។
សកម្មភាពនេះ ដឹកនាំបាញ់ពន្លត់ផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ព្រមទាំងមានវត្តមានលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅផងដែរ។
ទោះយ៉ាងណា គេពុំទាន់ដឹងច្បាស់ពីមូលហេតុ នៃអគ្គិភ័យនេះនៅឡើយទេ ដោយរង់ចាំលម្អិតនាពេលក្រោយ៕