(កំពង់ឆ្នាំង)៖ គម្រោងកសាងផ្លូវលំប្រែក្លាយទៅជាផ្លូវក្រាលកៅស៊ូជិត១២គីឡូម៉ែត្រ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងឃុំមេលំ ស្រុកបរិបូណ៌ ពេលនេះបានចាក់កៅស៊ូប្រវែងជាង ៣គីឡូម៉ែត្រ ហើយដែលនឹងបញ្ចប់គម្រោ ងនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។
លោក កេត សុខា មេឃុំមេលំ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រាប់ឲ្យដឹងថា ផ្លូវមួយខ្សែនេះមានប្រវែង១១គីឡូ៩០០ម៉ែត្រ ឆ្លងកាត់ឃុំមេលំ ឃុំផ្សារ និងឆ្លងកាត់ភូមិចំនួន៤ គម្រោងផ្លូវខាងលើនេះ គឺកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានរយៈពេលកុងត្រាកសាង២ឆ្នាំ គឺឆ្នាំ២០២០-២០២១ នឹងត្រូវបន្តថែទាំ១ឆ្នាំទៀត ដែលនឹងបញ្ចប់គម្រោងនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។
លោកមេឃុំមេលំ បានបន្តថា មកដល់ពេលនេះក្រុមហ៊ុន កសាងបានជាង៥០ភាគរយហើយ ក្នុងពេលនេះក៏បានចាក់កៅស៊ូ នៅក្នុងភូមិមេលំបានប្រវែងជាង ៣គីឡូម៉ែត្រផងដែរ ដោយនៅ៣ដំណាក់កាលទៀត ទើបកសាងផ្លូវនេះរួចរាល់។
លោកមេឃុំបានបញ្ជាក់ថា នៅពេលបញ្ចប់គម្រោងកសាងផ្លូវនេះ ប្រជាពលរដ្ឋមានផ្លូវ គឺពិតជាមានក្តីសង្ឃឹម ព្រោះអាចដឹកកសិផលនានាពីក្នុងមូលដ្ឋានយ៉ាងងាយស្រួលយកទៅលក់ដូរនៅទីផ្សារ និងបានប្រើប្រា ស់តកូនតចៅទៀតផង។
ក្នុងនាមអាជ្ញាធរឃុំ តំណាងឲ្យប្រជាពលរដ្ឋ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសប្រមុខរាជរដ្ឋាភិបាលដែលបានជួយគិតគូរដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺពេលមានផ្លូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិតជាតែធូរធាប្រសើរឡើង៕