(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយលោកជំទាវ ឈរ ណារី ត្រាំ អ៉ីវតឹក ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់ ឯកឧត្ដមទេសរដ្ឋមន្រ្តី ត្រាំ អ៉ីវតឹក។
ការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការបាត់បង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អុីវតឹក គឺជាការបាត់បង់ នូវស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អមួយរូប។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ ឯកឧត្ដមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕