(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដម្នាក់ ដែលធ្វើដំណើរមកពីខេត្តកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ម្នាក់នេះ មានកូនតូចៗចំនួន៣នាក់ និងបានជិះរថយន្តដឹកអ្នកដំណើរពីរាជធានីភ្នំពេញ ឆ្ពោះមកខេត្តស្ទឹងត្រែង នៅចំណុចក្បែរស្ពានព្រែកតាមាក់ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ។ អ្នកជំងឺម្នាក់នេះ ឈ្មោះ រិន បូរ៉ា ភេទស្រី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖