(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដែលនេះជាចំនួនច្រើនបំផុតមិនធ្លាប់មាននៅខេត្តព្រៃវែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភានេះ។

រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា មូលដ្ឋានស្រុកទាំង ៦ដែលរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ រួមមាន៖ ក្រុងព្រៃវែង ចំនួន១៣នាក់, ស្រុកព្រះស្ដេច ចំនួន២៦នាក់, ស្រុកបាភ្នំ ចំនួន១៤នាក់, ស្រុកពាមជរ ចំនួន៤នាក់, ស្រុកមេសាង ចំនួន៧នាក់ និងស្រុកកំពង់ត្របែក ចំនួន១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៦៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រៃវែង៖