(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព នៅរសៀលថ្ងៃទី១ ខែមិថុនានេះ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។