(កណ្ដាល)៖ ស្ត្រីសម្រាលកូន៤គ្រួសារ និងគ្រួសារសពចំនួន៣គ្រួសារ ទទួលបានអំណោយពីលោក វ៉ែន សុវិន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយភូមិព្រែកតាពៅ ទី០១ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ពិធីប្រគល់អំណោយនេះធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដែលមានការចូលរួមពីលោក ឯក សំណាង ចៅសង្កាត់ដើមមាន និងលោក តុល ឡោះ មេភូមិព្រែក តាពៅទី១ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោក វ៉ែន សុវិន ក៏បានផ្តាំផ្ញើរឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានការទប់ស្កាត់ជំងឺ Covide១៩ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ក្នុងតំណាក់កាលដែល យើងកំពុងទប់ស្កាត់ជំងឺ Covide១៩នេះ។
សូមបញ្ជាក់ថា អំណោយដែលលោក វ៉ែន សុវិន ឧបត្ថម្ភរូមមាន៖
*ទី១៖ ស្រ្ដីសំរាលបុត្រ ០៤គ្រួសារ៖
*ឈ្មោះ គង់ ស្រីស្រស់ អាយុ ៣០ឆ្នាំ កញ្ចប់ឧបត្ថម្ភចំនួន ១៥ម៉ឺនរៀល (អង្ករ ៥០kg ថវិកា ០២ម៉ឺនរៀល)
*ឈ្មោះ ម៉ាន ដាវី អាយុ ២៥ ឆ្នាំ កញ្ចប់ឧបត្ថម្ភចំនួន ១៥ម៉ឺនរៀល (អង្ករ ៥០kg ថវិកា ០២ម៉ឺនរៀល)
*ឈ្មោះ ម៉ាត់ អាលីហ្សា អាយុ ២០ឆ្នាំ កញ្ចប់ឧបត្ថម្ភចំនួន ១៥ម៉ឺនរៀល (អង្ករ ៥០kg ថវិកា០២ម៉ឺនរៀល)
*ឈ្មោះ ស៊ីត ទីយ៉ុម អាយុ ៣៥ ឆ្នាំ កញ្ចប់ឧបត្ថម្ភចំនួន ១៥ម៉ឺនរៀល (អង្ករ ៥០kg ថវិកា០២ម៉ឺនរៀល)។
*ទី២៖ សំរាប់គ្រួសារមរណៈភាពចំនួន ៣គ្រួសារ រួមមាន៖
*ភរិយាសព លោក តំ វៃ អតីតស្នងការរងចូលនិវត្តន៌ ទឹកប្រាក់ចំនួន ៣៥ម៉ឺនរៀល។
*ឈ្មោះ សា សុំ ភេទស្រី អាយុ ៧៧ឆ្នាំ ឧបត្តម្ភចំនួន ១៥ម៉ឺនរៀល។
*ឈ្មោះ យ៉ូប រ៉ម៉ាស់ ភេទស្រី អាយុ ៦២ឆ្នាំ ឧបត្តម្ភ ចំនួន ១៥ ម៉ឺនរៀល៕